លោក សម រង្ស៊ី ប្រកាស​លើក​ពេល​វិល​ចូល​ស្រុក​ដោយ​គ្មាន​ថ្ងៃ​កំណត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2015 ក+ ក-

​ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា​នេះ លោក សម រង្ស៊ី បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា លោក​បាន​លើក​ពេល​ក្នុងការ​វិលត្រឡប់​ចូលមក​កម្ពុជា​ដូច​ការគ្រោងទុក នៅ​យប់​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១៥ នោះទេ​។​

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី បាន​លើកឡើងថា “​បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហការី​នៅ​កម្ពុជា និង​អង្គការ​អន្តរជាតិ ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន ដែល​បានស្នើ​ឲ្យ​ខ្ញុំ​លៃលក​មកដល់​ភ្នំពេញ ពេល​ថ្ងៃ ចៀសវាង​ពេលយប់ ហើយ​បានស្នើ​ឲ្យ​ខ្ញុំ​ទុកពេល​បន្តិច ឲ្យ​មជ្ឈដ្ឋាន​ការទូត និង​មិត្ត​បរទេស​មួយចំនួន មាន​ពេលធ្វើ​អន្តរាគមន៍ រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ការកើនឡើង​នៃ​អំពើហិង្សា​ថ្មីៗ​នេះ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មិនទាន់​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​រាត្រី​នេះ​ទេ​។ តែ​នឹង​មកដល់​ប្រទេស​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​”៕

Untitled-1