ការរស់នៅរបស់អ្នកទន្លេសាប
មិនត្រឹមតែជាបឹងធម្មជាតិដ៏ធំមួយនៅតំបន់អាស៊ីដែលបានផ្តល់ផលមច្ឆជាតិដ៏ច្រើនលើសលប់ តែក៏ជាលំនៅឋានរបស់ប្រជាជនកម្ពុជារាប់សែននាក់ រស់នៅ និងអាស្រ័យផលលើបឹងធម្មជាតិដ៏ធំល្វឹងល្វើយមួយនេះ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកទស្សនាជីវភាពនៃការរស់នៅរបស់ប្រជាជនលើផ្ទៃជលសារ ក៏ដូចជាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃធម្មជាតិលើផ្ទៃបឹងដ៏ស្រស់ត្រកាលស្ទើរគ្រប់រដូវ។ ទេសចរណ៍ផ្សាភ្ជាប់នឹងធម្មជាតិ!
https://youtu.be/e53n0jxiXcQ