ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះថា ភ្ញៀវទេសចរណ៍ប្រមាណជាង៣ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តកំពង់ឆ្នាំង ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំងសកល២០២៤-២០២៥។
គេសង្កេតឃើញថាប្រជាពលរដ្ឋ មកពីគ្រប់ទិសទី យ៉ាងច្រើនកកកុញ មកលេងកម្សាន្តនៅខេត្តកំពង់ឆ្នាំង នាពេលយប់ចន្លោះពីម៉ោង៩ ដល់ម៉ោង១២ យប់ នាឱកាសចូលឆ្នាំសកល។
ក្នុងនោះមាន៣ទីតាំងគឺ សួនវិមានឯករាជ្យ សួនមុខសាលាខេត្ត និងសួនថ្មីសម្តេចចៅហ្វាវាំងគង់សំអុល។ ប៉ុន្តែទីតាំងដែលមានប្រជាពលរដ្ឋច្រើនខ្លាំង គឺចំណុចវិមានឯករាជ្យ។
ជាពិសេសឆ្នាំនេះមានប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន អញ្ជើញចូលរួមអបអរសាទរយ៉ាងច្រើនលើសលប់ ជាងឆ្នាំកន្លងទៅគួរឲ្យកត់សម្គាល់។
គួររំលេចផងដែរថា ក្រោមការដឹកនាំរបស់ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ ក្នុងអណត្តិជាអភិបាលខេត្ត មានភាពសុខដុមរមនា ធានាបាននូវសុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងការមកលេងកម្សាន្ត ដោយគ្មានក្តីបារម្ភ និងមានភាពរីកចម្រើនគ្រប់វិស័យ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SZq_3gDzgNU