ក្រុម​ឧទ្ទាម​ISIS​ព្រមាន​វាយប្រហារ​អង់គ្លេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2015 ក+ ក-

អង់គ្លេស​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បាន​ព្រមាន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitters ថា ចក្រភព​គឺជា​គោលដៅ​វាយប្រហារ​បន្ទាប់​។ នេះ​បើ​យោងតាម​សារព័ត៌មាន Express របស់​ចក្រភព​អង់គ្លេស​ផ្សាយ​កាលពី​ម្សិលមិញ​។​
​ការគំរាមកំហែង​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ហេតុការណ៍​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដែល​បណ្តាល​ឲ្យ​មនុស្ស​១៣២​នាក់​ស្លាប់​។​
​ប្រភពព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា មិនតែប៉ុណ្ណោះ​ក្នុងនោះ​ក៏​ព្រមាន​នឹងមាន​ការវាយប្រហារ នៅ​រដ្ឋធានី​ធំៗ​ពីរ​ផ្សេងទៀត គឺ​រដ្ឋធានី​វ៉ាស៊ីនតោន និង​រ៉ូម​ក្នុងពេល​ខាងមុខ​៕

ISIS-Black-Flag-Brigade