ថ្ងៃឆ្លងឆ្នាំសាកល២០២៤ -២០២៥ ទេសចរមកលេងកម្សាន្ត ក្នុងខេត្តពោធិ៍សាត់ ជិត១ម៉ឺន៥ពាន់នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2025 ក+ ក-

ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៤ ឈានចូល២០២៥ ពោលគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅទូទាំងខេត្តពោធិ៍ សាត់ មានទេសចរមកលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង២៨កន្លែង ជាងមួយម៉ឺនបួនពាន់នាក់(១៤,៥៣៥នាក់) ក្នុងនោះភ្ញៀវទេសចរបរទេស២៥នាក់ផងដែរ។បើប្រៀបធៀបនឹងឆ្នាំ២០២៤ ទេសចរមានការថយចុះ ២,៩៣% ។


ប្រភពពីមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ ឱ្យដឹងនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះថា សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ម្សិល
មិញ ទេសចរបានមកលេងកម្សាន្ត ក្នុងខេត្តពោធិ៍សាត់ មានចំនួន៥ពាន់៤២០នាក់ ។ ចំពោះសេវាស្នាក់នៅសណ្ឋាគារ បឹងកាឡូ ទាំង៨កន្លែង និងផ្ទះសំណាក់ ៨៦កន្លែង មានភ្ញៀវស្នាក់នៅ សរុបចំនួន៦៧២នាក់ ។


ជាមួយគ្នានោះ ក្នុងចំណោមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ នៅទូទាំងខេត្តពោធិ៍សាត់ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ដែលភ្ញៀវទេសចរ មានការចាប់អារម្មណ៍ខ្ពស់ គឺនៅស្រុកវាលវែងមាន៖ភ្នំ១៥០០, ឃុំអូរសោម, ឃុំថ្មដា និងឃុំអន្លង់រាប។នៅក្រុងពោធិ៍សាត់មាន៖កោះសំពៅមាស, បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ និងនៅស្រុកក្រគរមាន៖ទឹកធ្លាក់ច្រកល្អៀង។ ចំណែករមណីយដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួនទៀត ក៏មានទេសចរទៅលេងកម្សាន្តច្រើនគួរសមផងដែរ។


សូមជម្រាបជូនថា នៅមុនថ្ងៃបុណ្យឆ្លងឆ្នាំ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវឆ្នៃប្រឌិតបង្កើតកម្មវិធីសប្បាយៗ និងការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋមកកម្សាន្ត ក្នុងមូលដ្ឋានរបស់ខ្លូន ក្នុងន័យទាក់ទាញភ្ញៀវទេស ចរមកលេងកម្សាន្តកាន់តែច្រើនឡើង។

 

សម្រាប់នៅលើបូរីវប្បធម៌ នៃកោះសំពៅមាសឯណោះវិញ ទេសចរមកពីគ្រប់ទិសទី ក៏បានមកចូលរួមរាំលេងកម្សាន្ត និងទស្សនាការបាញ់កាំជ្រួចទ្រង់ទ្រាយធំ ដើម្បីទទួលអំណរសាទរ ទិវាចូលឆ្នាំសកល ឆ្នាំ២០២៤ ឈានចូល២០២៥ផងដែរ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O1K3OGWClXE