មនុស្ស២នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ​ល្បឿនលឿន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2025 ក+ ក-

ខេត្តកំពង់ស្ពឺ​៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលរថយន្តឡិចស៊ីស៣០០បុករថយន្តដឹកទំនិញធុនធំពីក្រោយពេញទំហឹងនៅលើផ្លូវល្បឿនលឿន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមក​រា ឆ្នាំ២​០​២៥ លើកំណាត់ផ្លូវល្បឿ​នលឿ​ន ។ ទិសដៅព្រះសីហនុ​ទៅភ្នំពេញត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំព​ង់​ស្ពឺ។

នគរបាលបានឱ្យដឹងថា រថយន្តម៉ាកលុ​ចស៊ីស RX300 ពណ៌ស ពាក់ផ្លាក​លេខបាត់ដំបង 2B-3816 អ្នកបើក​បរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ មានអ្នករួមដំណើរជា​មួយចំនួន​០២​នាក់ ទៀត ទី១-ឈ្មោះ​ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់) និងទី០២-ឈ្មោះ​ DING YUMEI ភេទ​ស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

នគរបាលបានបន្តថា÷បើយោងតាមកាមេរាសុវត្ថិភាពទិន្នន័យដោយផ្លូវល្បឿនលឿនរថ​យ​ន្ត​បើកបរពីទិសខាងលិច​ មកពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅទិសខាងកើត រាជធានី​ ភ្នំពេញ​ លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្ដដឹកទំនិញ​ ១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ 3D​-7588 មិនស្គាល់អត្តស​ញ្ញាណអ្នកបើកបរ ព្រោះក្រោយហេតុ​ការណ៍​អ្នកបើកបរបានចុះរត់គេចខ្លួន ។

បច្ចុប្បន្ន​នគរបាល​បាន​ស្ទួច​យករថយន្ដបង្កគ្រោះថ្នាក់​ទាំ​ង​ ២គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងគង នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ដើម្បី​មានចំណាត់ការ​បន្ដ​តាមផ្លូវច្បាប់៕
https://youtu.be/B1zXg_0K8Rw