ក្រុមគ្រូពេទ្យឯកទេសមន្ទីរពេទ្យកុមារជាតិនិងគ្រូពេទ្យ ស.ស.យ.ក ចុះព្យាបាល ឥតគិតថ្លៃដល់កុមារមានបញ្ហាមិនប្រក្រតីពីកំណើតនៅខេត្តកំពង់ស្ពឺ
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោកជំទាវបណ្ឌិត ដាំ ដារីនី និងអភិបាលរងខេត្តកំពង់ស្ពឺ លោក ស្រ៊ុន ស្រ៊ន់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីក្នុងកម្មវិធី ពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យ(ស.ស.យ.ក)ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និងក្មួយៗជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yCSP3JdSxW0