ពិតជាគ្រោះថ្នាក់ពេកហើយ សូមសមត្ថកិច្ចមេត្តាវិធានការណ៍ ចំពោះអ្នកបើកកង់បី ដើម្បីកុំឱ្យមានគ្រោះថ្នាក់(Video Inside)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2025 ក+ ក-

ភ្នំពេញ៖ រូបភាពដែលបណ្តាញសង្គមបង្ហាញពីសកម្មភាពកង់បីដឹកសិស្សចេញពីសាលារៀន ដែលបានបង្ហោះនៅព្រឹកនេះ ពិតជាបង្ហាញពីស្ថានភាពគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់ក្មួយៗសិស្សានុសិស្សទាំងអស់នោះ។

បើតាមបណ្តាញសង្គមបង្ហាញថា សកម្មភាពនេះ បានកើតឡើងក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។ មហាជនដែលបានឃើញសកម្មភាពនេះ ពិតជាហួសចិត្តនិងទង្វើរបស់អ្នកបើកបរកង់បីនោះ ។តើគាត់កំពុងគិតអី បានជាហ៊ានធ្វើសកម្មភាពបែបនេះ ម្ដេចមិនគិតពីគ្រោះដល់ក្មេងៗទាំងនេះចឹង។ ពួកគាត់បានសំណូមពរដល់សមត្ថកិច្ចមេត្តា ពិនិត្យនិងមានចំណាត់ការចំពោះអ្នកបើកបរកង់បីនេះផង ដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតឡើងទាន់។ការពារមុន ប្រសើរជាងកើតហេតុឡើង៕សូមចុចបើក Linkទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/zauJzL_a1fE