ភ្នំពេញ៖ រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ បានសម្រេចឯកភាព តាមសំណើររបស់ក្រុមហ៊ុន អិលវ៉ាយភី គ្រុប របស់លោកឧកញ៉ា លី យ៉ុងផាត់ ដោយសុំបើកបន្ថែមនូវល្បែងភ្នាល់គ្រប់ប្រភេទនៅក្នុងខេត្តចំនួន២ គឺខេត្ត កោះកុង និងខេត្តឧត្តរមានជ័យ។
ល្បែងច្រើនប្រភេទដែលត្រូវបានអនុញ្ញាតនោះរួមមាន៖ ស្លុតម៉ាស៊ីន-ម៉ាស៊ីន អេឡិចត្រូនិចគ្រប់ប្រភេទ តាមការធ្វើអាជីវកម្មសេវាកម្មដោយផ្ទាល់ និងតាមរយៈ Internet Online ក្នុងនិងក្រៅប្រទេស ល្បែងកូនហ្គោល ល្បែងប្រណាំងសេះ ល្បែងប្រជល់បក្សីកីឡា ល្បែងភ្នាក់បាល់ និងល្បែងភ្នាល់គ្រប់ប្រភេទ ខារ៉ាអូខេ ម៉ាស្សា នៅក្នុងកាស៊ីណូកោះកុង ក្នុងខេត្តកោះកុង និងកាស៊ីណូ អូរស្មាច់ ខេត្តឧត្តរមានជ័យ។
នេះបើតាមឯកសារមួយសន្លឹកដែលចុះហត្ថលេខា ដោយរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក បណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានដូចខាងក្រោម៖