ក្រុម​ភេរ​វករ​គំរាម​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ទី​ដែល​មេដឹកនាំ​កំពូល​ពិភពលោក​នឹង​ជួបប្រជុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2015 ក+ ក-

​ម៉ាឡេស៊ី​៖​យោងតាម​ព័ត៌មាន​របស់​ម៉ាឡេស៊ី ចេញផ្សាយ​នៅមុន​បន្ដិច​បាន​ឲ្យ​ដឹងថា ក្រុម​ភេរ​វករ​ប្រមាណ​១០​នាក់​បាន គំរាម​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​អគារ​ស​ន្និសិទ​ប្រជុំ​កំពូល​អាស៊ាន​នៅ ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី ដោយ​នៅក្នុង​អគារ​នោះ​មាន​មេដឹកនាំ​កំពូល​ពិភពលោក ដូចជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា​, នាយករដ្ឋមន្ត្រី​ជប៉ុន​, នាយករដ្ឋមន្ត្រី​ចិន និង​មេដឹកនាំ​ដទៃ ហើយ​ក្នុងនោះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អញ្ជើញ​ទៅដល់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ផងដែរ​។​
លោក ពុ​យ គា អ្នកយកព័ត៌មាន Kyodo របស់​ជប៉ុន ដែល​កំពុង​ស្ថិតនៅក្នុង​អគារ​ប្រជុំ ហើយ​ដែល​អាចជា​គោលដៅ​របស់​ក្រុម​ភេរ​វករ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​បាន​ថ្លែងថា បញ្ហា​សន្ដិសុខ​បាន​រឹតបន្ដឹង​យ៉ាងខ្លាំង​ជាទីបំផុត បន្ទាប់ពី​មាន​ព័ត៌មាន​មិនទាន់​ផ្លូវការ​ថា មាន​ក្រុម​ឧទ្ទាម រួម​នឹង​ក្រុម ISIS បានគ្រោង​គំរាម​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​ពោរពេញ​ទៅដោយ​មេដឹកនាំ​ធំៗ​របស់​ពិភពលោក ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីនោះ​។
​គួរ​បញ្ជាក់ថា កម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​ជាង​២០០០​នាក់ កំពុង​ដាក់ពង្រាយ​នៅ​តំបន់ ដែលមាន​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ជាង​២៥០០០​នាក់​ផ្សេងទៀត កំពុង​ត្រៀម​អន្តរាគមន៍​រួចជាស្រេច​៕

art29.2art29.5