ក្រុម​សម្ព័ន្ធមិត្ត​ជី​ហាដ និង​អា​កៃ​ដា វាយប្រហារ​សណ្ឋាគារ​មួយ​ក្នុងប្រទេស​ម៉ាលី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2015 ក+ ក-

ម៉ាលី​៖​ក្រុម​ឧទ្ទាម Al-Mourabitoun ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុង​ឧទ្ទាម​ជី​ហាដ និង​អាល់​កៃ​ដា បានប្រកាស​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ថា​ពួកគេ​គឺជា​អ្នក​វាយប្រហារ និង​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង នៅក្នុង​សណ្ឋាគារ Radisson ទីក្រុង Bamako ប្រទេស​ម៉ាលី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Reuters នៅ​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា​។​
​ គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា​ម្សិលមិញ មាន​ករណី​បាញ់ប្រហារ និង​ចាប់​ចំណាប់ខ្មាំង​នៅក្នុង​សណ្ឋាគារ Radisson ដែលជា​សណ្ឋាគារ​ល្បី​នៅក្នុង​ក្រុង Bamako ដោយ​ក្រុម​ខ្មាន់កាំភ្លើង​បាន​ចាប់​មនុស្ស ១៧០​នាក់ ធ្វើជា​ចំណាប់ខ្មាំង ។ បើ​យោងតាម​របាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹងថា មាន​ចំណាប់ខ្មាំង​៣​នាក់​បាន​ស្លាប់ និង​៨០​នាក់​ត្រូវបាន​ដោះលែង​៕

MALI-UNREST-HOTEL