ភ្នំពេញ-សមត្ថកិច្ចជំនាញ,ផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់ដែលបានបង្កការប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបបានជនសង្ស័យជនជាតិចិននិងខ្មែរចំនួន១៩នាក់ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។ការបង្រ្កាបនោះធ្វើឡើងជាបន្តបន្ទាប់។
ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ។ដែលបានធ្វើចាប់ផ្ដើមកាលពីទី០៦រហូតដល់ថ្ងៃទី១០ខែមីនាឆ្នាំ២០២៥ ដោយមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចដកហូតបានរថយន្តចំនួន ៥ គ្រឿង និងអាវុធខ្លីចំនួន១ ដើម ។ក្នុងចំណោមជនសង្ស័យទាំង១៩នាក់មានជនជាតិចិន២នាក់និងជនជាតិខ្មែរ១៧នាក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ដោយឡែកចំពោះបក្ខពួកជនសង្ស័យដែលនៅសេសសល់មួយចំនួនសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕ ចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_Zjstju_1Jc