បង់ក្លាដែសនឹងព្យួរកមេដឹកនាំបក្ស ប្រឆាំង២រូប
បង់ក្លាដែស៖មេដឹកនាំបក្សប្រឆាំងសំខាន់ៗពីររូបនៅក្នុងប្រទេសបង់ក្លាដែសនឹងត្រូវគាត់ទោសព្យួរក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបរាជ័យក្នុងសំណើសុំសម្រាលទោសប្រហារជីវិត។ នេះបើយោងតាមគេហទំព័របាងកកប៉ុស្ដិ៍ផ្សាយកាលពីម្សិលមិញ។
គួរបញ្ជាក់ថា តុលាការកំពូលរបស់ប្រទេសបង់ក្លាដែស បានច្រានចោលសំណើសុំសម្រាលទោសប្រហារជីវិតរបស់លោក Ali Ahsan Mohammad Mujahid និងលោក Salahuddin Quader Chowdhury ព្រោះមេដឹកនាំទាំងពីរនេះបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន ក្នុងនោះរួមមាន ការសម្លាប់រង្គាលមនុស្ស ក្នុងសម័យសង្គ្រាមទាមទារឯករាជ្យជាមួយប៉ាគីស្ថាន កាលពីឆ្នាំ១៩៧១កន្លងទៅ៕