អ្នកនយោបាយ​ក្លាហាន​«ហ៊ាន​ជាប់គុក​» អ្នកនយោបាយ​កំសាក​«​គេចខ្លួន​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2015 ក+ ក-

​ភ្នំពេញ​៖ ក្នុងហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា នេះ បាន​ធ្វើការស្ទង់មតិដោយលើក យក​ជម្រើស​ចំនួន​២ ដើម្បី​សួរ​យោបល់​មតិ​ពី​មហាជន ពាក់ព័ន្ធ​នឹង​ករណី​ការ​គេចខ្លួន​មិន​ហ៊ាន​ជាប់គុក និង​ការជាប់គុក​របស់លោក សម រង្ស៊ី តាម​សាលក្រម​តុលាការ​។​

​លោក លោក អេង ឆៃអ៊ាង ​បានលើកឡើងតាម Facebook​ផ្ទាល់របស់ លោក ​នៅ​ថ្ងៃទី ២១ នេះ ថា​៖
១- អ្នកនយោបាយ​ដែល​ហ៊ាន​ជាប់គុក គេ​ហៅថា «អ្នកក្លាហាន» តែ​មិន​អាចធ្វើ​កិច្ចការ និង​ដោះស្រាយ​បញ្ហា​អ្វី​បានឡើយ​។​
២- អ្នកនយោបាយ​ដែល​គេច​ពី​ការជាប់គុក គេ​ហៅថា« កំសាក» តែ​អាចធ្វើ​កិច្ចការ និង​ដោះស្រាយ​បញ្ហា​គ្រប់ជំពូក​បាន​។​
​ដូច្នេះ​សូម​ជនរួមជាតិ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​មតិ តើ​ឲ្យ​លោក សម រង្ស៊ី ជ្រើសរើស​មួយណា លេខ​១ ឬ លេខ​២ ? ។

​ឆ្លើយតប​ទៅនឹង​ការបកស្រាយ​របស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដូចខាងលើ​នេះ លោក​ព្រឹទ្ធាចារ្យ គង់ សម្បត្តិ ជា​អតីត​មន្ត្រីរាជការ​មួយរូប​ដែលបានអានសំណេររបស់លោក អេង ឆៃអ៊ាង ក្នុងហ្វេសប៊ុក បាន​ថ្លែងថា បើ​យោងតាម​ទិដ្ឋភាព​ច្បាប់​នៃ​ប្រទេស​កម្ពុជា ទោះជា​ដាក់​លេខ​ប៉ុន្មាន​ក៏ដោយ ក៏​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រួចស្រេច​អស់ហើយ ដែល​គាត់​បាន​ក្លាយជា​ទណ្ឌិត​ចាប់​តាំង​ឆ្នាំ​២០១៣ ខ​ណៈ​សាលក្រម​ក្នុង​សំណុំរឿង​ជាមួយ​លោក ហោ ណាំហុង បានចូល​ជា​ធរមាន​មកម្ល៉េះ​។​បើ​ដូច្នេះ កុំថាឡើយ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត សូម្បី​តែមាន​សិទ្ធិ​ជា​ពលរដ្ឋ​ដែល​អាច​ទៅ​បោះឆ្នោត​ក៏​គ្មាន​ដែរ​។​

​លោក​ព្រឹទ្ធាចារ្យ​រូបនេះ​បន្តថា មានតែ​ព្រះករុណា​មហា​ក្ស​ត្យ​មួយអង្គ​គត់​ដែល​អាច​រំលត់​ទោសទណ្ឌ​របស់លោក សម រង្ស៊ី បាន និង​ប្រសិនបើ​មានការ​ស្នើសុំ​ពី​ដើមចោទ ឬ​ពី​ប្រមុខ​រាជរដ្ឋាភិបាល បើ​មិន​ដូច្នេះ​ទេ លោក សម រង្ស៊ី នឹងមិន​អាច​ដើរទៅ​ធ្វើ​ការងារ​ការទូត​លក្ខ​ណៈ​អន្តរជាតិ​បានជោគជ័យឡើយ ព្រោះ​គ្មាន​រដ្ឋាភិបាល​នៃ​ប្រទេស​ណាមួយ​គេបោះបង់​ចោល​មិត្តភាព​រវាង​រដ្ឋ និង​រដ្ឋ​ទៅ​ជួបចរចា​ជាមួយ​បុគ្គល​ដែលជា​ទណ្ឌិត​នោះឡើយ​។​

​គេ​នៅ​ចាំបាន​ថា អំឡុង​មុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ លោក សម រង្ស៊ី ស្ថិតក្នុង​ស្ថានភាព​ជាទ​ណ្ឌិ​ត​នៅឡើយ ប៉ុន្តែ​ពេលនោះ​ទំនង​​ជា​គេ​គិតពី​ការផ្សះផ្សាជាតិជាធំ ទើបទាំង​រាជរដ្ឋាភិបាល ទាំង​ស្ថាប័ន​ព្រះបរមរាជវាំង និង​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ទាល់ បាន​រិះរក​ច្រក​ដើម្បី​ឲ្យ​លោក សម រង្ស៊ី អាច​ចូលក្នុង​ឆាកនយោបាយ​ពេញលេញ គឺ​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​ការលើកលែងទោស ហើយ​គេ​បាន​ដក​ឈ្មោះ​តំណាង រាស្ត្រ​បំរុង​របស់​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ រួច​បញ្ចូល​ជំនួស​ដោយ​លោក សម រង្ស៊ី ជា​តំណាងរាស្ត្រ​រហូតមកដល់​សព្វថ្ងៃ​៕ ដោ​យ៖ខេមរា

gfvcfff