អាមេរិក៖មនុស្សយ៉ាងហោចណាស់១៦នាក់បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងពីរនាក់បាញ់រះនៅឧទ្យានមួយក្នុងទីក្រុង New Orlean សហរដ្ឋអាមេរិកកាលពីយប់មិញ។
អ្នកនាំពាក្យនគរបាលលោក Tyler Gamble និយាយថា មន្ត្រីប៉ូលិសជាច្រើននាក់បានចូលទៅបំបែកហ្វូងមនុស្សដែលកំពុងជួបជុំគ្នានៅឧទ្យាន Bunny Friend ខណៈពេលកើតមានការបាញ់ប្រហារនេះ។
ប្រភពដដែលបន្តថា រថយន្តសង្គ្រោះបន្ទាន់បានដឹកអ្នករបួស១០នាក់ទៅកាន់មន្ទីរពេទ្យ និងផ្សេងទៀតដឹកតាមរថយន្តឯកជន។ ទោះជាយ៉ាងណាគេមិនទាន់ដឹងថា ក្រុមណានៅពីក្រោយការបាញ់នេះឡើយ និងអ្នករបួសធ្ងន់ធ្ងរប៉ុណ្ណាទេ។ ទន្ទឹមនោះប៉ូលិសក៏កំពុងស៊ើបអង្កេតយ៉ាងដុតដៃដុតជើងផងដែរ។
គួរបញ្ជាក់ថា មានមនុស្សជាង៥០០នាក់ទៅចូលរួមមើលគេថតវីដេអូតន្ត្រី ខណៈនោះក៏ស្រាប់តែមានខ្មាន់កាំភ្លើងពីរនាក់បាញ់រះសំដៅហ្វូងមនុស្សតែម្ដង៕