កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរព្រំដែន ទោះមានការព្រមានពីកូរ៉េខាងជើង
សេអ៊ូល៖កូរ៉េខាងត្បូងកាលពីម្សិលមិញបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំមួយក្នុងដែនទឹក ក្បែរបន្ទាត់ព្រំដែន ទោះបីជាកូរ៉េខាងជើងព្រមានថា នឹងធ្វើការសងសឹកដោយគ្មានការត្រាប្រណីក្តី។ នេះបើយោង សារព័ត៌មាន Bangkok Post។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា សមយុទ្ធយោធានេះត្រូវបានធ្វើឡើងនៅក្បែរកោះដែលកំពុងមានជម្លោះ ក្នុងសមុទ្រលឿង ដើម្បីរំលឹកខួបប្រចាំឆ្នាំ នៃការបាញ់ប្រហារពីសំណាក់កូរ៉េខាងជើងមកលើដែនដីកូរ៉េខាងត្បូងកាលពីប្រាំឆ្នាំមុន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០កន្លងទៅនេះ ការប្រឈមមុខដាក់គ្នារវាងកូរ៉េទាំងពីរ បណ្តាលភាគីខាងត្បូងបាត់បង់ជីវិតមនុស្សចំនួន៥នាក់៕