វៀតណាម​អនុម័ត​ច្បាប់លើកដំបូង​ការពារ​សិទ្ធិ​អ្នក​ប្តូរ​ភេទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2015 ក+ ក-

វៀតណាម​៖រដ្ឋាភិបាល​វៀតណាម បានអនុម័ត​ច្បាប់​ដំបូង​មួយ​ដើម្បី​ការពារ​សិទ្ធិ​អ្នក​ដែល​បាន​វះកាត់​ប្តូរ​ភេទ ដោយ​ក្រុម​ចលនា​ផ្លាស់ប្តូរ ខណៈដែល​ប្រជាជន​វៀតណាម​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ សម្រាប់​ការផ្លាស់ប្តូរ​ភេទ​នេះ​។ នេះ​បើតាម​ព័ត៌មាន Channel News Asia​។​
​លោក Nguyen Hai Yen មកពី​អង្គការ ICS ជា​អង្គការ​ក្រុម​ប្តូរ​ភេទ​ក្នុងស្រុក​មួយ បាន​ឲ្យ​ដឹងថា «​ឥឡូវនេះ ប្រជាជន​ទទួលស្គាល់ សហគមន៍​អ្នក​ប្តូរ​ភេទ​ហើយ ដោយ​សិទ្ធិ​ស្របច្បាប់​របស់​ពួកគេ នឹងត្រូវ​បាន​ធានា​»​។​
​លោក​បញ្ជាក់ថា ដោយ​ប្រតិបត្តិ​ការផ្លាស់ប្តូរ​ភេទ​បច្ចុប្បន្នកំពុង​ស្ថិតនៅក្នុង​ភាពខុស​ច្បាប់ បាន​បង្ខំ​ឲ្យ​ប្រជាជន​វៀតណាមធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃសម្រាប់​ការផ្លាស់ប្តូរ​ភេទ​នេះ​។ ច្បាប់​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ដែល​បាន​វះកាត់​ប្តូរ​ភេទ អាច​ចុះ​ដាក់​ភេទ​ថ្មី ទៅតាម​ភេទ​ដែល​ពួកគេ​បាន​ផ្លាស់ប្តូរ ដោយ​វា​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធិភាព នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ បន្ទាប់ពី​សមាជិកសភា​ចំនួន​២៨២​នាក់ ក្នុងចំណោម​សមាជិកសភា​ចំនួន​៣៦៦​នាក់ បោះឆ្នោត​គាំទ្រ​។ ច្បាប់​នេះ​នឹងមាន​ការប៉ះពាល់​ទៅដល់​ផ្នែក​មួយ​របស់​សង្គម ដោយ​អនុវត្តន៍​តាម​បរទេស ហើយ​វា​បាន​ប៉ះពាល់​ដល់​ប្រពៃណី​របស់​ប្រទេស​វៀតណាម​។​
​គួរ​បញ្ជាក់ថា មាន​ក្រុម​អ្នក​ប្តូរ​ភេទ​ប្រមាណ ២៧០,០០០​នាក់ ក្នុងចំណោម​ប្រជាជន ៩០​លាន​នាក់​របស់​វៀតណាម​។ នេះ​បើតាម​ការប៉ាន់ស្មាន់ របស់​អង្គការ ICS៕

demostrators-take-part-in