បាត់ដំបង៖ ក្មេងប្រុសចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ចក្រុមបង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធទៅ និងករណីលួចគាស់ផ្ទះយកទ្រព្យសម្ភារៈយ៉ាងសកម្មក្នុងក្រុងបាត់ដំបង។
ហេតុការណ៍ឃាត់ខ្លួនយុវជនទាំង 5នាក់ខាងលើនេះធ្វើឡើងកាលពី វេលាម៉ោង ១០ៈ៤០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះមាត់ប្រឡាយមួយស្ថិតក្នុង ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លោក ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានប្រាប់អោយដឹងថា ជនសង្ស័យ ទី១ ឈ្មោះ ប្រម ឯក វចនៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅ ភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទី២ឈ្មោះ វ៉ាន់ រស្មី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ទី៣ ឈ្មោះ ណាប ប៊ុននី ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ទី៤ ឈ្មោះ ឃុត រស្មី ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងទី៥ ឈ្មោះ បានគឹមហេង ភេទប្រុសអាយុ១៣ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ចយុវជនទាំង ៥នាក់ បានសារភាពថា ពួកគេពិតជាធ្លាប់បានធ្វើសកម្មភាពដើរលួចគាស់ផ្ទះអ្នកស្រុកយកទ្រព្យសម្បត្តិពិតប្រាកដមែន។
ជនសង្ស័យទាំង ៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការនៅព្រឹកទី២៥ ខែវិច្ឆិកា នេះដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕ ដោយៈ សួង សាម