ក្រុងឡុងដ៍៖យោងតាមសារព័ត៌មាន Reuters បានឲ្យដឹង ក្រុមអាកាសចរណ៍អង់គ្លេស បានប្រកាសលុបចោលជើងហោះហើរទាំងអស់ទៅកាន់តំបន់ Sharm el-Sheikh នៅក្នុងប្រទេសអេហ្ស៊ីប ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ទើបបើកដំ ណើរការវិញ។ ការប្រកាសបែបនេះគឺដោយសារតែកាលពីចុងខែតុលាយន្តហោះរុស្ស៊ីដឹកមនុស្ស២២៤នាក់ ត្រូវបានភេរវកម្មបំផ្ទុះគ្រាប់បែកទម្លាក់។
តាមប្រភពដដែលបន្តថា ក្រុមអ្នកវិនិយោគ ក៏ដូចជាអ្នកដែលចង់ទៅ Holiday នៅប្រទេសអេហ្ស៊ីប ក៏ត្រូវបានរាំងស្ទះដែរ ខណៈដែលរដ្ឋាភិបាលប្រទេសនេះ បានកំពុងតែធ្វើការពិភាក្សាជុំវិញបញ្ហានេះយ៉ាងដុតដៃដុតជើង ក្នុងនាមអង់គ្លេសមានជើង ហោះហើរច្រើនជាងគេឈរនៅលំដាប់លេខ២ បន្ទាប់ពីរុស្ស៊ីទៅកាន់ប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ។
ទោះបីយាងណាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ និងសុំអភ័យទោស ចំពោះភ្ញៀវជាតិ និងអន្តរជាតិគ្រប់រូបផងដែរ គ្រាដែលពួកគេបានកក់ជើងហោះហើររួចរាល់ហើយ ដើម្បីទៅវិសមកាល ក្នុងឱកាសថ្ងៃបុណ្យ Christmas’s Day ខាងមុខ ដោយសុំបង្វែទៅកាន់កោះសាយប្រឺស ប្រទេសម៉ាល់តា, ម៉ូរ៉ុក និង តំបន់ Canaries វិញ ក្នុងករណីដែលធ្វើទៅបាន៕