កាប់​ប្រពន្ធ​នឹង​ពូថៅ រួច​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់ ​នៅ​ខេត្តព្រៃវែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2015 ក+ ក-

​    ​    ​    ​
​ខេត្តព្រៃវែង​៖ បុរស​ម្នាក់​បាន​វាយ និង​កាប់​ប្រពន្ធ​របស់​ខ្លួន​នឹង​ពូថៅ​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់មក​បាន​យក​សាំង​ចាក់​ដុត​ខ្លួនឯង​រហូតដល់​ស្លាប់​ នៅ​ម៉ោង​១២ៈ១៥​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅត្រង់​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។​

​លោក សេង សុភ​ក្ត្រ ស្នងការរង​នគរបាល​ខេត្តព្រៃវែង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា បុរស​ជា​ប្តី​មានឈ្មោះ ព្រំ ផ្ល​ង់ អាយុ​៦៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុង​កន្លែង​កើតហេតុ ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ម៉ាង ងួន អាយុ​៦៥​ឆ្នាំ​។​

​លោក សេង សុភ​ក្ត្រ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​បុរស​ជា​ប្តី មាន​អារម្មណ៍មិនល្អ ហើយ​កើត​ជម្លោះ​ជាមួយ​ប្រពន្ធ ស្រាប់តែ​ពេលនោះ​បាន​យក​ពូថៅ​វាយ​ទៅលើ​ប្រពន្ធ មួយ​ពូថៅ​ចំក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្រោយមក​ជនសង្ស័យ​បាន​យក​សាំង​ចាក់ ពីលើ​ខ្លួន​ហើយ​ដុត​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ផ្ទះ​តែម្តង​។​

​គ្មាន​ប្រភពព័ត៌មាន​ផ្សេងទៀត​ដែល​អាច​ដឹង​ច្បាស់លាស់​ពី​មូលហេតុ​ពិត​ដែល​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​មាន​កំហឹង​ក្រេវក្រោធ​រហូតដល់​ថ្នាក់​យក​ពូថៅ​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​ចាក់​សាំង​ដុត​ខ្លួនឯង​បែបនេះ​នោះទេ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ជា​ប្រពន្ធ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ចំណែក​សាកសព​បុរស​ជា​ប្តី ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​៕​ដោ​យ៖​គ. បញ្ញា​gvbhnnnujhbbb