បារាំងគាំទ្រ និងសន្យាផ្ដល់ឯកសារឱ្យកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅ ICJ(Video Inside)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2025 ក+ ក-

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងឱកាសជំនួបនេះ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង បានជម្រាបជូនសម្ដេចតេជោ ថាបារាំងគាំទ្រ និងសន្យាផ្ដល់ឯកសារឱ្យកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅ ICJ ។ សូមចុច Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9hY79LpK0kU