មីនតោន​មួយគ្រា​ប់​ទៀត​បាន​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដល់​កសិករ​នៅ​ស្រុក​សំពៅ​លូន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2015 ក+ ក-

បាត់​ដំប​ង៖​យ៉ាងហោចណាស់ មាន​មនុស្សម្នា​ក់រង​របួសធ្ងន់​ដោយសារ​ការផ្ទុះ​មីនតោន​មួយគ្រា​ប់ ខណៈដែល​ជនរងគ្រោះ​កំពុងតែ​បើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ កាលពី​ល្ងាច ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា ម៉ោង​១៤ៈ​១០​នាទី ស្ថិតក្នុង​ចំណុច​ភូមិសាស្ត្រ ក្រុមទី​៥ ភូមិ​អូរ​ចំណាប់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ប្រភពពី​អ្នកស្រុក​ក្បែរ​កន្លែងកើតហេតុ​ទីនោះ​បាន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​ដែល​បើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​មានឈ្មោះ ឆេង ចក ជា​អ្នកស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​ចម្ការ ឲ្យ​ឈ្មោះ វ៉ាត ដែលជា​ម្ចាស់​ចំការ​នេះ​។​

​មន្ត្រីអាជ្ញាធរ​ស្រុក សំពៅ​លូន បាន​រាយការណ៍​ជូន​លោក អភិបាលរង​ខេត្តបាត់ដំបង ងួន រតនៈ ក្នុង​ខណៈដែលលោកអញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធីប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​អភិបាលរង​ស្រុក​នេះ ចំនួន​២​រូប កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​ នេះ​ថា​៖ ​គ្រាប់មីន​ដែល​បន្សល់​ក្នុង​ដីចម្ការ​ហើយ​បាន​ផ្ទុះ​ក្នុងពេលដែល​បងប្អូន​ប្រជាកសិករ​នាំគ្នា​ចុះ​ភ្ជួរដី​ធ្វើ​ចម្ការ​នៅលើ​(​ដី​ផ្លូវ​ចាស់​) ក្នុងតំបន់​សមរភូមិ​នា​សម័យ​សង្គ្រាម​ផ្ទៃក្នុង​កម្ពុជា មក​ធ្វើជា​ចម្ការ​របស់ខ្លួន ព្រោះជា​ដីចម្ការ​ក្រៅ​រង្វង់​ប្រតិបត្តិការ​របស់ CMAC ដែល​បានធ្វើការ​ដោះមីន​និង​ប្រគល់​ឲ្យ​អាជ្ញាធរ​ទីនោះ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ទី​នោះ បាន​អះអាង​ឲ្យ​ដឹង​បន្ថែមថា​៖ ក្នុង​ហេតុការណ៍​ផ្ទុះ​មីនតោន​នេះ បុរស​ម្នាក់ ឈ្មោះ ឆេង ចេក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅក្នុង ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​រងរបួស​ធ្ងន់ បណ្តាល​ឲ្យ​រងរបួស​ដាច់​ម្រាមដៃ​២ និង​របួស​ក្រោម​ភ្នែក​ខាងស្តាំ​។​

ប្រភព​ដដែល​ខាងលើ​បាន​បន្តទៀតថា​៖ ជនរងគ្រោះ​ដោយសារ​ការផ្ទុះ​គ្រាប់​មីនតោន​នេះ ត្រូវបាន​ក្រុមគ្រួសារ​នាំយក ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​៕ ដោយ  ប៉ែន សុផល​fcvgdddfcdxccc
gvcgmmm