ក្រុម​ជនអនាមិក​ចូល​ចាក់​សម្លាប់​ស្ត្រី ជន​ជាតិចិន​ម្នាក់​ដល់​ក្នុងផ្ទះ​សង្ស័យ​រឿង​គំនុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2015 ក+ ក-

​ភ្នំពេញ​៖ ឃាតកម្ម​ដ៏​អាថ៌កំបាំង​លើ​ស្ត្រី​ជនជាតិ​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​១៨ៈ០០ ល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុចផ្ទះស្ត្រីរងគ្រោះ​ក្រុមទី​១ ភូមិ​ដំណាក់​ធំ​២ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​មន្ត្រីនគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ជា​ជន​ជាតិចិន អាយុ​ជាង ៤០​ឆ្នាំ រស់នៅ​ផ្ទះជួល​លេខ​៤៦ មានមុខ​របរ​លក់​អី​វ៉ាន់​បោះ​ដុំ​(​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​) ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រង់​ក​ន្លៃ​ង​កើតហេតុ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាក់​ដោយ​កន្ត្រៃ​ចំ​បំពង់ ក ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បាន​ដកស្រង់​សំដី​សាក្សី​នៅ​ក​ន្លៃ​ង​កើត​ហេតុថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​នាក់ ចូលទៅ​ចាក់​ត្រូវ​ចំនួន​១​កន្ត្រៃ​ចំ​បំពង់ ក ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល តែ​ខំ​ប្រ​វ៉េ​ប្រ​វ៉ា​រត់ទៅរក​អ្នកជិតខាង​ឲ្យ​ជួយ​។​ភ្លាមៗ​នោះ​ត្រូវ​មិត្ត​ភ័ក្តិ​ចិន​ដូចគ្នា​ដឹក​យកទៅ​មន្ទីរពេទ្យ​រុស្សី ប៉ុន្តែ​តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក​ដែល​ក្រុមគ្រូពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន ទើប​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ដាច់ខ្យល់​ស្លាប់​គួរ​ឲ្យ​រន្ធត់​។ក្រោយពីធ្វើឃាតលើ ស្ត្រីរងគ្រោះរួចភ្លាម  ក្រុមជនដៃដល់បានរត់គេចខ្លួនបាត់អស់។

​ប៉ូលីស​មិនទាន់​ដាក់​ការសន្និដ្ឋាន​ជាក់លាក់​នៅឡើយ​ទេ​រង់ចាំ​ស៉ើ​ប​អង្កេត​សិន ដោយ​គ្រាន់តែ​វាយតម្លៃថា ជា​ករណី​គំនុំ ព្រោះជនដៃដល់​មិនបាន​ប្រមូលយក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ទេ ។​កន្លែងកើតហេតុ​ជា​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ ត្រូវបាន​ប៉ូលីស និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​បិទ ទ្វារ​បណ្តោះអាសន្ន រង់ចាំ​ជំនាញ និង​ខាង​ស្ថានទូត​ចិន​ចុះ​សហការ​ធ្វើកា​អង្កេត​ស្រា​ជ្រាវ​រក​មូលហេតុ​ពិត​នៃ​អំពើ​ឃាតកម្ម​ដ៏​អាថ៌កំបាំង​នេះ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

                                                                                                                             ដោ​យ៖​រដ្ឋា​

hygyhhtgfrtttvbvccfcdcg