អាមេរិកពង្រាយកងកម្លាំងពិសេសត្រៀមខ្លួនកម្ទេចក្រុមISIS
អាមេរិក៖យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានដាក់ពង្រាយកងកម្លាំងពិសេស ដើម្បីបង្កើនការប្រយុទ្ធប្រឆាំង នឹងក្រុម ISISក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ និងត្រៀមខ្លួន ដើម្បីអនុវត្តប្រតិបត្តិការ ឯកតោភាគី។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter បានឲ្យដឹងថា គោលដៅចម្បង របស់កងកម្លាំងពិសេសអាមេរិក គឺផ្ដោតសំខាន់លើការជួយប្រទេសអ៊ីរ៉ាក់ ក្នុងការកម្ទេចក្រុម ISIS ប៉ុន្តែកងកម្លាំងពិសេសទាំងនេះ មានមួយចំនួននឹងត្រូវដាក់ពង្រាយ និងត្រូវធ្វើប្រតិបត្តិការ ជាឯកតោភាគី ចូលទៅក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ី លួកដៃចូលវាយកម្ទេចក្រុម ISIS នៅក្នុងប្រទេសស៊ីរីវត្តមានកងទ័ពរបស់អាមេរិក ហាក់ដូចរលាយបាត់ពីប្រទេសស៊ីរីដែរ៕