មនុស្ស​១៤​នាក់​ស្លាប់ និង​១៧​នាក់​របួស​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​រដ្ឋ California
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2015 ក+ ក-

អាមេរិក​៖​យោងតាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃទី​០៣ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ ចូលក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម​មួយ នៅក្នុង​តំបន់ San Bernardino រដ្ឋ California សហរដ្ឋអាមេរិក​បណ្តា​ល​ឲ្យ​មនុស្ស​១៤​នាក់​បាន​ស្លាប់ និង​១៧​នាក់​ផ្សេងទៀត​រងរបួស​។​
​ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃត្រង់ (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​០២ ខែធ្នូ ដែល​បង្កឡើង​ដោយ​ក្រុម​ខ្មាន់កាំភ្លើង ត្រូវបាន​គេ​ជឿថា​មាន​គ្នា​៣​នាក់​។​ទោះបីយ៉ាងណាខ្មាន់កាំភ្លើងពីរនាក់ ក្នុងនោះមានប្រុសម្នាក់ និងស្រីម្នាក់ត្រូវបានប៉ូលិសបានស្លាប់ បន្ទាប់ពីមាន​ការបាញ់តបតគ្នាអស់រយៈពេលជាច្រើនម៉ោង។
​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​ស្លៀកពាក់​ជា​ទាហាន បាន​ដើរ​ចេញពី​ក្នុង​រថយន្ត SUV ហើយ​បាន​ដើរចូល​ទៅក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម San Bernardino រួច​ក៏បាន​បាញ់ប្រហារ​យកតែ​ម្ដង​។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ គេ​នៅ​មិនទាន់​ដឹងថា ជា​ទង្វើ​របស់​ខាង​ណា​នោះទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​អំពើ​ភេរវកម្ម​៕

c54d6489-87c7-48ad-87a6-4fe3065c56f82EFFE73E00000578-3343309-SWAT_teams_swarm_the_center_which_has_670_employees_and_30_000_p-a-16_14490950710882F00FE3D00000578-0-image-m-3_14490994947282F010C0700000578-3343309-Helicopter_images_have_shown_what_is_believed_to_be_the_body_of_-a-2_1449099994414