ស្ត្រីម្នាក់​ជិះ​កង់​​ដួល​​ខ្ទាត​ចូល​ក្រោម​រថ​ភ្លើង​កិន​ដាច់​ជា​ពីរ​ស្លាប់​ភា្លមៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2015 ក+ ក-

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវរថភ្លើងកិន​ដាច់ខ្លួនជា​ពីរ បណ្តោល​អោយស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​កើតហេតុ កាលវេលាម៉ោង ៥ៈ០០រសៀល ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវ​រទេះភ្លើង​ក្បែរ​រោងចក្រ​ «C7»​ទល់មុខតុលាការយោធា ព្រំ​ប្រទល់​​ខណ្ឌ​សែនសុខ និង​ខណ្ឌពោធិសែនជ័យ។

​យោង​តាម​ប្រភព​ ពី​មន្ត្រី​នគរបាលបាន​ឲ្យ​ដឹង​ថា​​ជន​រងគ្រោះ​ មាន​ឈ្មោះ​ ថន ​លក្ខិណា ​អាយុ​ ២៥​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ ​ស្រុក​ព្រះ​ស្តេច ​ខេត្ត​ព្រៃវែង មានប្តីនិងមានកូនស្រីមួយអាយុជាងពីរខួប។

ប្រជាពលរដ្ឋដែលបានឃើញ​ហេតុការណ៍​នោះ​បាន​ប្រាប់ថា  ស្រ្តី​ខាង​លើ ត្រូវ​បាន​គេ​ស្រែក​ប្រាប់ “កុំជិះ​កង់​ឆ្លង​រថភ្លើង​មក​ហើយ” ប៉ុន្តែ​ជន​រង​គ្រោះហាក់​មិន​បាន​ឮទេ ហើយ​នៅ​តែ​ជិះ​ឆ្លង​មុខ​ទៀត ធ្វើ​ឱ្យ​រថ​ភ្លើង​មក​ដល់ កិន​ដាច់​ខ្លួ​ន​ស្លាប់​តែ​ម្តង​ទៅ៕ ដោយ៖គឹម បញ្ញា

111111 555555 3333333 22222222 44444444