ក្រុម​ឧទ្ទាម ISIS គំរាម​អារ​កលោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​យក​អាមេរិក​ធ្វើជា​ទឹកដី​មូស្លីម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2015 ក+ ក-

​ស៊ី​រី​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បាន​បង្ហោះ​វីដេអូ​មួយ​ពី​ការ​កាត់​ក្បាល​យោធា​ម្នាក់ និង​បាន​គំរាម​កាត់​ក្បាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ព្រមទាំង​ព្រមាន​យក​សហរដ្ឋអាមេរិក​ធ្វើជា​ទឹកដី​របស់​ពួក​ម៉ូ​ស្លី​ម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Dailymail ចេញផ្សាយ​កាលពី​ម្សិលមិញ​។​
​មុនពេល​ប្រហារជីវិត​ចំណាប់ខ្មាំង ពួក​ឧទ្ទាម ISIS បាន​ព្រមាន​ថា លោក អូ​បា​ម៉ា ត្រូវ​ដឹងថា យើង​នឹង​វាយប្រហារ​ទៅដល់​សហរដ្ឋអាមេរិក​។ លោក​ក៏ត្រូវ​ដឹងផង​ដែរ​ថា យើង​នឹង​កាត់​ក្បាល​របស់លោក នៅក្នុង​សេត​វិមាន ព្រមទាំង​យក​សហរដ្ឋ​អាមេរិក​ធ្វើជា​ដែនដី​របស់​ពួក​ម៉ូ​ស្លី​ម​៕

222222