ឪពុកក្មេក​ដែល​ត្រូវ​កូនប្រសារ​កាប់​នៅ​ស្រុក​ចំការលើ​ បាន​ស្លាប់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2015 ក+ ក-

​កំពង់​ចា​ម៖ជនរងគ្រោះ​ជា​ឪពុកក្មេក​ដែល​ត្រូវ​កូនប្រសារ​កាប់​បណ្តាល​ឲ្យ​របួស​ត្រង់​ក្បាល​នៅ​ស្រុក​ចំការលើ​កាលពី​យប់​ថ្ងាំ​ទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៥ បានទទួល​មរណភាព​ហើយ នៅវេលា​ម៉ោង​៣ និ​៤៥​នាទី ទៀបភ្លឺ​ថ្ងៃទី​៤ ធ្នូ នេះ ដោយសារ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​។​

​ជនរងគ្រោះ​ឈ្មោះ ស្វាយ សា​ខន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​ក្រុមប្រឹក្សាឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម មកពី​គណបក្ស​ស​ង្ក្រោះ​ជាតិ ត្រូវ​កូនប្រសារ​ឈ្មោះ អេង ធី ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ​ស្រុកចំកា​លើ ខេត្តកំពង់ចាម បាន​កាប់​ចំក្បាល​រងរបួស​ជា​ទម្ងន់​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​ទៅ​មន្ទីរ​រុស្ស៊ី ក្នុង​យប់កើតហេតុ ទី​៣០ វិច្ឆិកា ២០១៥ តែដោយសារ​មុខរបួស​ធ្ងន់​ពេក​លោក ស្វាយ សា​ខន បានទទួល​មរណភាព​តាម​ប្រពន្ធ កូនស្រី ចៅប្រុស​ស្រី​តូចៗ​ទាំងពីរ​ដែល​ត្រូវ​ឈ្មោះ អេង ធី កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​ពេ​លេ​វ​លា និង​កន្លែង​ដូចខាងលើ​។​

​ក្រោយពេល​កាប់សម្លាប់​ប្រពន្ធ កូន និង​ម្តាយក្មេក ឪពុកក្មេក​រួច​ភ្លាមៗ ឈ្មោះ អេង ធី បាន​រត់គេចខ្លួន​ចេញពី​ស្រុកភូមិ​ជា​កន្លែងកើតហេតុ ហើយ​ត្រូវ​រថយន្តបុក​កិន​ក្បាល​ស្លាប់​កាលពី​វេលា​ម៉ោង​២៣ និង​១៥​នាទី​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​កណាត់​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​គគី​ធំ ស្រុក​បារាយ​រណ៍ ខេត្តកំពង់ធំ​។​

​គួររំឭកថា កាលពី​ម៉ោង​២៣ និង​៩​នាទី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ ឈ្មោះ អេង ធី បាន​ផឹកស្រា​ស្រវឹង​ហើយ​ឈ្លោះ​ជាមួយ​ប្រពន្ធ ។​ពេលនោះ​ប្រពន្ធ​ក៏​បា​០​ន​ដឹក​ដៃ​កូនប្រុស​ស្រី​តូចៗ​ទៅផ្ទះ​ឪពុក​ម្តាយបង្កើត​ដែល​ស្ថិត​ជាប់​ព្រំ​របង​គ្នា​។​ដោយសារ​ឃើញ​ប្រពន្ធ​ដើរចេញ ឈ្មោះ អេង ធី បាន​ប្រ​មូ​ខោអាវ​យកមក​ដុត​នៅខាងមុខ​ផ្ទះ ហើយ​លោក ស្វាយ សា​ខន ជា​ឪពុកក្មេក​បាន​ស្ទុះ​ទៅ​ជួយ​ពន្លត់​ក៏ត្រូវ​កូនប្រសារ​ឈ្មោះ អេង ធី នេះ កាប់​ចំក្បាល​ដួលសន្លប់ ហើយ​ឈ្មោះ អេង ធី បាន​ដើរទៅ​ផ្ទះ​ឪពុក​ម្តាយក្មេក​បន្ត​កាប់សម្លាប់​សមាជិក​ក្នុង​ក្រុមគ្រួសារ​រួមមាន ប្រ​ន្ធ កូនតូចៗ​ប្រុស​១ ស្រី​មួយ និង​ស្ត្រី​ចំណាស់​ម្នាក់​ជា​ម្តាយក្មេក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ជនរងគ្រោះ​ដល់​ស្លាប់​ក្នុង​គ្រួសារ​នេះ​មាន៖
១ ម៉ៅ យាង អស​យុ ៦០​ឆ្នាំ ត្រូវជា​ម្តាយក្មេក​ជនល្មើស
២ ចន្ទី សុភា​នី អាយុ ៤៥​ឆ្នាំ ត្រូវជា​ប្រេ​ពន្ធ​ជនល្មើស​
៣ ធី ស៊ា​ង​ហ៊ី អាយុ ៦​ឆ្នាំ ត្រូវជា​កូនស្រី​ជនល្មើស​
៤ ធី សីហា អាយុ ៤​ឆ្នាំ ត្រូវជា​កូនប្រុស​ជនល្មើស​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ បែន រ័ត្ន ស្នងការ​នគរបាល់​ខេត្តកំពង់ចាម បានបញ្ជាក់​ឲ្យ​ដឹងថា ហិង្សា​ក្នុង​គ្រួសារ​នេះ បណ្តាល​ឲ្យ​សមា​ជិត​ឲ​ក​ក្នុង​គ្រួសារ​ទាំងមូល​បាន​ស្លាប់​ចំនួន​៦​នាក់​ក្នុងនោះ មនុស្ស​៤​នាក់ បាន​ស្លាប់​នៅនឹងកន្លែង លោក ស្វាយ សា​ខន ជា​ឪពុកក្មេក​ជន​លើ្ម​សបាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នៅវេលា​ទៀបភ្លឺ​ម៉ោង​៣ និង​៤៥​នាទី ចំណែក​ជន​លើ្ម​ស​ឈ្មោះ អេង ធី ត្រូវ​រថយន្តបុក​កិន​ចំក្បាល​ស្លាប់​ខេត្តកំពង់ធំ ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម នៅវេលា​ម៉ោង​២១ និង​១៥​នាទី ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ខ​ណះ​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​៕ដោយ៖ផល្លីfcdxaahgbvdd

hhhhhhhhhh66666666666