ខេត្តបាត់ដំបង៖ អ្នកភូមិក្រឡាពាស ក្នុងឃុំបាយដំរាំស្រុកបាណន់ ខេត្តបាត់ដំបង ចំនួន៩នាក់ បានពុលជ្រក់ស្ពៃដែលទិញពីអ្នកលក់ ជិះម៉ូតូដើរលក់តាមភូមិ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ យកមកធ្វើម្ហូប ក៏បណ្តាលឲ្យមានការពុល ចុះរាគក្អួតចង្អោរយ៉ាងធ្ងន់ធ្ងរ។ ខណៈ ពេលដែល អ្នកភូមិរងគ្រោះទាំងនោះ បានហូបពេលបាយល្ងាច ហើយនៅវេលាយប់អធ្រាត ក្នុងថ្ងៃដដែល ខាងលើនេះហើយត្រូវបានក្រុមគ្រួសារអ្នក ជិតខាងបញ្ជូនទៅកាន់មណ្ឌលសុខភាពទីនោះដើម្បីជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ។ នេះបើតាមការអះអាងពីអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរ
ពេទ្យបង្អែកខេត្ត។
តាមការគូសបញ្ជាក់ពីក្រុមគ្រូពេទ្យបង្អែកខេត្ត បានឲ្យដឹងថា អ្នកជម្ងឺដែលពុលស្ពៃជ្រក់ចំនួន ៨នាក់នេះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនេះ នៅព្រឹក ថ្ងៃទី០៣ ខែធ្នូ២០១៥ ស្ថិតក្នុងស្ថានភាពអ្នកជម្ងឺ មានអាការៈធ្ងន់ធ្ងរ។ គ្រូ ពេទ្យនាយអាគារព្យាបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកពុលជ្រក់ស្ពៃ០៨នាក់ ក្នុងនោះមានអាការៈធ្ងន់ធ្ងរ ០៥នាក់ (ក្មេង៣នាក់ និងចាស់២នាក់) ។
ប្រភពដដែលបានបន្តទៀតថា អ្នកជម្ងឺខាងលើនេះ គឺជាក្រុមគ្រួសាររស់
នៅភូមិឃុំ ខាងលើ ៖ទី១ឈ្មោះ ស៊ុន ចៃ អាយុ៦៥ឆ្នាំ (ម្តាយ) ទី២ឈ្មោះ ឯក តន អាយុ៦៩ ឆ្នាំ (ឪពុក) ទី៣ឈ្មោះ ជរ ម៉ៅ អាយុ៣៩ឆ្នាំ (ប្តី) ទី៤ឈ្មោះ ទិត្យ សុជា អាយុ២៩ឆ្នាំ (ប្រពន្ធ) ទី៥ឈ្មោះ ទិត្យ សុវណ្ណា អាយុ២៧ឆ្នាំ (ស្រី) ទី៦ឈ្មោះ ម៉ៅ ផាត់ សារ អាយុ១០ឆ្នាំ (កូនស្រី) ទី៧ឈ្មោះ ម៉ៅ ផាន្នី អាយុ៧ឆ្នាំ (កូនស្រី) ទី៨ឈ្មោះ ពៅ រតនៈ អាយុ១០ឆ្នាំ (ប្រុស)។
លោកគ្រូពេទ្យនាយអាគារបានឲ្យដឹងបន្ថែមទៀតថា៖ អ្នកជម្ងឺពុលជ្រក់ ស្ពៃខាងលើនេះ សង្ស័យស្ពៃបាញ់ថ្នាំ និងកង្វះអនាម័យក្នុងការដាំស្លធ្វើម្ហូបអាហារ មិនបានលាងសម្អាតឲ្យបានស្អាតមុនពេលធ្វើម្ហូបអាហារ។ដោយ៖សំអាន




