ភ្នំពេញ: កាលពីព្រឹកថ្ងៃទី៤ ធ្នូ ២០១៥ ការិយាល័យកណ្តាលនរគបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើ សន្និសិទ្ទកាសែតបង្ហាញមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំ និងសកម្មនៅក្នុងរាជធានីភ្នំពេញ។
លោក អេង សោភា វរៈសេនីយ៍ទោ នាយការិយាល័យនរគបាល ព្រហ្មទណ្ឌ កំរិតធ្ងន់ ដោយមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទា មិនា ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជា មុខសញ្ញាជួយដូរគ្រឿងញៀននៅចំណុចខាងត្បូងរបងក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូមពេញ រាជធានីភ្នំពេញ និងបន្តចុះ ឆែកឆេរនៅផ្ទះរបស់ជនសង្ស័យលេខ០០៤ ផ្លូវ២៩៤ សង្កាត់បឹងទំពន់ ខណ្ឌចំការមន រួមទាំងវត្តុតាងសរុបទាំងអស់មានដូចជា០១.រថយន្ត mini cooper ពណ៌លឿង ស្លាក់លេខភ្នំពេញ2AA-9558 ២.ថ្នាំក្រាមពណ៌សគ្មាន ប្រតិកម្មជាមួយតេស្តទំងន់ ១៦៥,៥៥ក្រាម ០៣.ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៧០គ្រាប់ប្រភេទមេតំហ្វេតាមីនទំងន់២៥,២០ក្រាម ០៣.ថ្នាំគ្រាប់ បន្ទះពណ៌ក្រហមមានពណ៌លឿងចំនួន៩២គ្រាប់ប្រភេទមេតំហ្វេតា មីនទំងន់១៧,២៣ក្រាម ០៤.សថ្នាំគ្រវីចំនួន៧០គ្រាប់ ០៥.គ្រាប់កាំភ្លើង អាកា ចំនួន២៩គ្រាប់ ០៦.លិខិតឆ្លងដែន១ច្បាប់ ០៧.សំភារៈ វេចខ្ចប់ គ្រឿងញៀនមួយចំនួន៕