ពិធីផ្ទេរសម្រួលភារកិច្ច នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី
មណ្ឌលគិរី÷ នាល្ងាចថ្ងៃទី៣០ ខែ វិច្ចិកា ឆ្នាំ ២០១៥ កន្លងមកនេះ នៅសាលាខេត្តមណ្ឌលគិរី មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីសម្រួលការងារគ្រប់ គ្រងផ្នែកនេះឲ្យកាន់តែល្អប្រសើរថែមទៀត ។
ក្នុងអង្គពិធីឯកឧត្តម អ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើ បានប្រកាសថា លោក វង្ស សុខសេរី ប្រធានខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ត្រូវបានផ្ទេរភារកិច្ចឲ្យមកកាន់តំណែងជំនួសលោក កែប កុត ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគិរី។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើ លោកអភិបាលខេត្ត ប្រធានមន្ទីរ ព្រមទាំងមន្ត្រីអ្នកមុខ អ្នកការក្នុងខេត្តជាច្រើនរូបទៀត ដើម្បីចូលរួមអបអរផងដែរ៕ដោយ៖ហូ សុខណាត