ឃាត់ខ្លួន​ជន​សង្ស័យ​៣​នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ប្លន់​វៃ​យក​ម៉ូតូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2015 ក+ ក-
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលមុខសញ្ញា​វៃប្លន់​យកម៉ូតូ​​ត្រូវ​កម្លាំងនគរ​បាលប៉ុស្តិ៍ និងប្រ​ជា​ការ​ពារ កាល​វេលា​ម៉ោង ០៨ៈ០០នាទី​ព្រឹក ថ្ងៃ​ទី០៦ ខែឆ្នូ ឆ្នាំ២០១៥ នៅម្តុំ​ហាងកាហ្វេ ផ្លូវ៣០ម៉ែត្រ ភូមិទីងទុយ សង្កាត់ព្រៃសរ ខណ្ឌដង្កោ។
ជនសង្ស័យទី១ ឈ្មោះ នី និត ភេទ​ប្រុស អាយុ៣០ មុខរបរ កម្មករ​សំណង់ ទី២ ឈ្មោះ សួង សុខនាង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ស្រីខារ៉ាអូខេ ទី៣ ឈ្មោះ សិន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនទាំង​បីនាក់​នេះ​តែងតែ​ប្រើ​​ល្បិច​អោយ​ស្ត្រីម្នាក់ (ប៉ាក់ពួក) ធ្វើ​ជា​ជិះ​ម៉ូតូ​ឌុប ហើយ​មាន​ប៉ាក់​ពួក​ធ្វើ​ជា​ខូច​ម៉ូតូ​នៅ​កន្លែងស្ងាត់ ដល់​ចំណុច​ស្ត្រី​នោះបាន​អោយ​ឈប់​រួច​ក៏​អោយ​លុយ​ថ្លៃម៉ូតូ​ឌុប​ រួ​ច​ក៏មាន​ប៉ាក់​ពួក​វៃ​ក្បាល​ពី​ក្រោយខ្នង ដោយ​ប្រើម៉ាឡេត​ឡាន។
សមត្ថកិច្ចប៉ុស្តិ៍​ខណ្ឌដង្កោ​​បាន​អោយ​ដឹងថា ជន​សង្ស័យ​ទាំ៣នាក់ខាង​លើ​ជាមុខ​សសញ្ញា​ប្លន់​យ៉ាងសកម្មទូ​ទាំង​ខេតក្រុង​ និង​ជាមុខ​សញ្ញ​ប្លន់ កាលពីថ្ងៃទី២១ និងថ្ងៃទី២៥​ កាលពីខែវិច្ឆិកា កន្លងទៅនៅម្តុំផ្លូវ៣០ម៉ែត្រនេះ

បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវ​បាន​បញ្ជូន​ទៅ​អធិកា​ដ្ឋាន​ខណ្ឌដង្កោដើម្បី​សាកសួរ ​និង​វែកមុខសញ្ញា​បន្ថែម៕ ដោយ៖ គឹម បញ្ញា

20151206_110826 20151206_110919 20151206_110857 20151206_102641 20151206_102009_8299 20151206_112149