តួកគី៖លោកប្រធានាធិបតី Recep Tayyip Erdogan បានថ្លែងថា ប្រទេសតួកគីនឹងផ្លាស់ប្តូរដៃគូផ្គត់ផ្គង់ថាមពលថ្មីជំនួសប្រទេសរុស្ស៊ី បន្ទាប់ពីភាពតានតឹងនៅតែបន្តកើតមានឡើងដោយសារយន្តហោះរបស់រដ្ឋាភិបាលអង់ការ៉ាបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ។ នេះបើយោងតាម ភ្នាក់ងាសារព័ត៌មាន Xinhua។
លោក Erdogan បានបញ្ជាក់ថា ប្រទេសរុស្ស៊ីជាប្រទេសផ្គត់ផ្គង់ថាមពលឧស្ម័នធម្មជាតិធំជាងរបស់ប្រទេសតួកគី ប៉ុន្តែដៃគូផ្គត់ផ្គង់ថាពលសម្រាប់ប្រទេសតួកគី មិនមែនមានតែមួយនោះទេ។ ប្រធានាធិបតីរូបនេះបន្តថា វាពិតជាអាចទៅរួចក្នុងការស្វែងរកប្រទេសផ្តត់ផ្គង់ថាមពលផ្សេងទៀត។
គួរបញ្ជាក់ថា កន្លងមកប្រទេសតួកគី បានពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រភពថាមពល មានប្រេង និងឧស្ម័នធម្មជាតិពីបរទេស ដោយបាននាំចូលថាមពលឧស្ម័នធម្មជាតិពីរុស្ស៊ីរហូតដល់៩៨ភាគរយ និងនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ចំនួន ៩០ភាគរយ៕