ISIS បង្ហាញ​វីដេអូ​ប្រហារជីវិត​ចំណាប់ខ្មាំង​យ៉ាង​សាហាវ​នៅយ៉េមែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2015 ក+ ក-

យ៉េ​មែន​៖​ពួក​ឧទ្ទាមជ្រុលនិយម​រដ្ឋ​ឥស្លាម ISIS ចំនួន​៤​ផ្សេងៗ​គ្នា បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​ប្រហារជីវិត​ចំណាប់ខ្មាំង​ដោយ​របៀប​៤​យ៉ាង​ផ្សេងៗ​គ្នា​យ៉ាង​សាហាវឃោរឃៅ​បំផុត​ក្នុង​ទឹកដី​នៃ​ប្រទេស​យ៉េ​មែន​។​
​ក្នុង​វីដេអូ​ទី​១ បង្ហាញថា មាន​បុរស​៦​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​គ្រាប់​រ៉ុ​ក​កែ​ត​។ ចំណែក​ក្នុង​វីដេអូ​ទី​២ បុរស ៦​នាក់​ត្រូវ បាន​គេ​បណ្តែត​លើ​ទូក​មួយគ្រឿង​នៅក្នុង​ទឹក បន្ទាប់មក​ត្រូវគេ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​។ ដោយឡែក​បុរស ៤​នាក់​ផ្សេងទៀត ត្រូវគេ​បំផ្ទុះ​សម្លាប់​ដោយ​គ្រាប់បែក​ដែល​បំពាក់​នៅ​នឹង​ក​។ ដោយឡែក​វីដេអូ​ចុងក្រោយ គឺមាន​ជនរងគ្រោះ​ជា​បុរស​មាន​គ្នា ៩​នាក់ ត្រូវបាន​គេ​កាត់​ក្បាល​ជាមួយនឹង​កាំបិត​យ៉ាង​មុត​ស្រួច​។​
​គួរ​បញ្ជាក់ថា វីដេអូ​ទាំងអស់​ត្រូវបាន​បង្ហោះ និង​ចែករំលែក​បន្ត​គ្នា​ដោយ​ក្រុម​អ្នកគាំទ្រ​ពួក​ឧទ្ទាម ISIS ក្នុង​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​ចក្រភព​អង់គ្លេស​ផ្តើម​ការវាយប្រហារ​របស់​ខ្លួន ជា​លើកដំបូង​នៅក្នុង​ប្រទេស​ស៊ី​រី​៕

2F103DB300000578-3346424-image-m-5_14492517973162F103D9F00000578-3346424-image-m-7_14492527113722F103DD000000578-3346424-image-m-27_14492540680532F103DCC00000578-3346424-image-m-26_1449254055769