រថយន្តទំនើប​ផ្លាក​លេខ​ខេមរា​ភូមិន្ទ បុក​ម៉ូតូ​សង​កូរ៉េរ​បួស​ធ្ងន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2015 ក+ ក-

ករណីគ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងរវាងរថយន្តទំនើបម៉ាក Languiser​ ពណ៌​សស្លាក​លេខ​ខេមរភូមិន្ន2-2358 ​បុកនិងម៉ូតូសង់កូរេ៉ពណ៌​ក្រហម​មួយគ្រឿង​នៅវេលាម៉ោង៩ៈ២០នាទីយប់​ថ្ងៃទី៦​.១២.២០១៥ តាម​បណ្តោយ​ផ្លូវ598 កែងនិងផ្លូវ1966​ ស្ថិតក្នុងសង្កាត់ភ្នុំពេញថ្មីខណ្ឌសែនសុខរាជធា​នីភ្នំ​ពេញ​។

នៅកន្លែងកើតហេតុបានដឹងថា គឺជារថយន្ត​របស់​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​មួយ​រូប​ ដែល​បើក​បរដោយអង្គរក្ស​ និង​មាន​មេបញ្ជាការ​រង​រូបនោះ​នៅក្នុង​រថយន្ត​នោះផង ដែរ​បាន​បើក​បត់ឆ្វេងរួចទៅ​បុក​ និងម៉ូតូសង់កូរ៉េ​ពណ៌ក្រ​ហម​មួយ​គ្រឿងជិះ ដោយ​បុរស​ពីរនាក់​និងបណ្តាល​អោយបុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បាក់ជើងត្រូវ​បានដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ភ្លាមៗ។

បើតាមសាក្សីដែលបានឃើញ​ហេតុការណ៌គ្រោះថ្នាក់​នេះបាន​ប្រាប់ថានៅ​ម៉ោង​កើត​ហេតុ​ខាង​លើ​គេបាន​ឃើញ​រថយន្ត​របស់មេបញ្ជាការរងអាវុហត្ថលើផ្ទៃ​ប្រទេស​រូបនោះ​បើក​ក្នុងទិ​ស​ដៅពីត្បូង​ទៅជើង តាមបណ្តោយ​ផ្លូវ598 ​លុះបើក​មក​ដ​ល់​ត្រង់​ផ្លូវ​កែង1966 រថយន្តបាន​បត់ឆ្វេងបម្រុងចូលទៅផ្ទះតែ​ដោយសារ​តៃកុង​រថយន្ត​បើកបរមិន​មើល​មុខ​មើលក្រោយ​ពេលបត់​ បាន​ធ្វើ​អោយ​ម៉ូតូ​ដែលម​កពីមុ​ខ​ចាប់​ហ្វ្រាំង​មិន​ទាន់បានបុក​គ្នា​ជាមួយរថយន្ត​តែម្តង និង​ធ្វើបុរសម្នាក់​ក្នុងចំនោមពីរនាក់ដែល​ជិះម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ។ ​

បន្ទាប់ពីមានការបុកគ្នាហើយ​ខាង​រថយន្ត​បាន​ហៅ​កម្លាំង​ប៉េអឹមខណ្ឌ​សែន​សុខ​មក​កាង​ពេញ​ហ្នឹង​ ហើយ​ចុង​ក្រោយ​ដោយសារ​បុរស​ដែល​ជិះម៉ូតូ​រង​របួសធ្ងន់ធ្ងរ​ទើប​ខាង​ចរាចរណ៌​ខណ្ឌសែនសុខ​បាន​បញ្ជួន​រឿងនេះទៅអោយ​ខាង​ចរាចរណ៌​ក្រុងជាអ្នក​ដោះស្រាយ​។

បន្ទាប់ពីដោះ​ស្រាយ​មិនត្រូវ​គ្នា​រថយន្ត​ និងម៉ូតូ​ត្រូវបាន​យក​ទៅរក្សា​ទុក​នៅ​ឯ​ចរាចរណ៌​ក្រុងភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយគ្នា​នៅពេលក្រោយ៕ ដោយ៖ សួង សាម

IMG-20151207-WA0001 IMG-20151207-WA0002 IMG-20151207-WA0003 IMG-20151207-WA0004 IMG-20151207-WA0005 IMG-20151207-WA0006