រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជួយអតីតពលករមកពីថៃចាប់តាំងពីនៅព្រំដែន រហូតដល់ពួកគាត់ទទួលបានឱកាសការងារ
រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជួយអតីតពលករមកពីថៃចាប់តាំងពីនៅព្រំដែន រហូតដល់ពួកគាត់ទទួលបានឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ៩៥៧ ៦២២នាក់ បានវិលត្រឡប់មកមាតុប្រទេសវិញ ខណៈអ្នកទទួលបានការងារសរុបប្រមាណជាង ៦២ម៉ឺននាក់ ក្នុងនោះតាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនប្រមាណជាង ៣០ម៉ឺននាក់ រីឯអ្នកចុះឈ្មោះត្រៀមចូលរៀនវគ្គបណ្តុះបណ្តាលសរុបប្រមាណ ៣ម៉ឺននាក់។


