ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរបន្ទាប់ពីជិះម៉ូតូទៅបុក និងរថយន្តរបស់ DJ Cakeម៉ាក Luxes 470 ផ្លាកលេខភ្នំពេញ 2F-0919 ដែលកំពង់បត់ស្តាំហើយហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង១ៈ២០នាទី ឈានចូលថ្ងៃទី៧.១២.២០១៥ តាមបណ្តោយផ្លូវព្រះសីហនុកែង និងផ្លូវ115 ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា។
បើតាមប្រភពពីន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញម៉ូតូ និងរថយន្តរបស់ Dj Cake បើកស្របទិសគ្នាលើផ្លូវព្រះសីហនុ លុុះបើកមកដល់ផ្លូវកែង និងផ្លូវ 115 រថយន្តបានបត់ទៅខាងស្តាំដោយមិនបានមើលអោយច្បាស់លាស់ធ្វើអោយបុរសដែលបើកម៉ូតូមកពីតាមក្រោយនោះបានបុករថយន្តចំហៀង ខាងស្តាំរបស់ Dj Cake បណ្តាលអោយម្ចាស់ម៉ូតូ រងរបួសត្រូវបានមន្ទីរពេទ្យដែលសំបូររឿងអាស្រូវ (ឃឹមរានី) មកដឹកយកទៅព្យាបាលជាចុងក្រោយរថយន្ត និងម៉ូតូត្រូវបានខាងចរាចរណ៌ខណ្ឌ៧មករាយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សួង សាម