ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និង អាជ្ញាធរខេត្ត ចុះសួរសុខទុក្ខកងកម្លាំងកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន
(ខេត្តមណ្ឌលគិរី)៖ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២៦ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹង
ជញ្ចូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ឈួន វិន និងអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។


