វាយប្រហារតាមអាកាសរបស់ក្រុមចម្រុះអាមេរិកសម្លាប់ជនស៊ីវិលជាង២០នាក់
ស៊ីរី៖ជនស៊ីវិលប្រមាណ២៦នាក់ ក្នុងនោះមានកុមារជាច្រើននាក់បានស្លាប់នៅភាគឦសានប្រទេសស៊ីរីបន្ទាប់ពីការវាយប្រហាររបស់ក្រុមចម្រុះដែលដឹកនាំដោយសងរដ្ឋអាមេរិក ។
បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅអង់គ្លេសបាននិយាយថា នៅភូមិ al-Khan ជិតខេត្តHasakahប្រទេសស៊ីរី កំពុងតែរងគ្រោះដោយសារការវាយប្រហារតាមអាកាស ។ ដោយឡែករដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា ទាហានស៊ីរីប្រមាណ៣នាក់ក៏ស្លាប់ដោយសារការវាយប្រហាររបស់ ក្រុមចម្រុះអាមេរិកដែរ៕