កម្លាំងសមត្ថកិច្ចចម្រុះកម្ពុជាបណ្ដេញជនជាតិថៃប្រុស ស្រីជាង៦០០នាក់ទៅប្រទេសខ្លួនវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2026 ក+ ក-

ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃប្រុស ស្រីជាង៦០០នាក់ដែលមកស្នាក់នៅធ្វើការងារដោយខុសច្បាប់ក្នុងក្រុងប៉ោយប៉ែតនៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ។

សមត្ថកិច្ចបន្តថាៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយនាយកដ្ឋានត្រៀមបណ្ដេញចេញខេត្តសៀមរាប និងកម្លាំងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ៦៣៥នាក់ ក្នុងនោះស្រី៣៦០នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ និងធ្វើការងារដោយគ្មានការអនុញ្ញាត ។មុនបញ្ជូនជាតិថៃទៅប្រទេសវិញ គេសង្កេតឃើញថាកម្លាំងសមត្ថកិច្ចកម្ពុជាមានចិត្តសប្បុរសធម៌ដោយបានចែកជូនទឹកសុទ្ធដល់ជនជាតិថៃទាំងនោះ បើទោះបីជាប្រទេសថៃនៅតែបន្តចិត្តឈ្លានពានដោយខុសច្បាប់មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាក៏ដោយ ៕