ប៉ូលីសសេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃរឹប​អូស​សំបក​កង់ ពោះ​វៀន​កង់​ម៉ូតូ ដែល​នាំ​ចូល​ខុស​ច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2015 ក+ ក-

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ២០១៥ វេលា​ម៉ោង៨:៣០នាទី  ប៉ូលីស នៃនា​យកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តម​សេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយក ដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងដោយមានកិច្ចស ហការ ពីកម្លាំងការិយាល័យ ប្រឆាំង​បទល្មើស សេដ្ឋកិច្ច នៃស្នងការ ដ្ឋាននគរបាល​ខេត្តបាត់ ដំបង ដឹកនាំ​ដោយ​លោក ម៉ៅ រង្សី ប្រធាន​ការិ យាល័យ​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត បានចុះបង្ក្រាប​ទីតាំង​លក់គ្រឿងបន្លាស់ម៉ូតូ​គ្រប់​ប្រភេទ នៅតាម​បណ្តោយផ្លូវជាតិលេខ៥  ដែលមាន ស្លាកយីហោ គង់ ណាំ ផ្ទះលេខ១៧ ភូមិព្រែកមហាទេព សង្កាត់ស្វា យប៉ោ(ស្ថិតនៅប្លុកបុរីព្រែក មហាទេព) ក្រុង-ខេត្តបាត់ដំបងដែលមាន ឈ្មោះ គង់ ណាំ អាយុ៣៣ឆ្នាំ ជាម្ចាស់អាជីវកម្ម។

តាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទ ល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឲ្យើដឹងថា ការចុះឆែកឆេរផ្ទះដែលមានស្លាកយីហោ គង់ ណាំ ខាងលើនេះ គឺធ្វើឡើងដោយយោងតាមពាក្យបណ្តឹង របស់ មេធាវី ចាប កែវ  ដែល
ជាមេធាវី តំណាងដោយអាណត្តិ ជូនក្រុមហ៊ុន គង់ នួន គ្រុប(Koung Noun Group Co.,Ltd)។ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខ លើការនាំចូល និងចែកចាយផលិតផល សំបកកង់ និង ពោះវៀនកង់ ទោចក្រយានយន្តម៉ាកIRC ពីក្រុមហ៊ុន Inoue Rubber(Thailand) Public Company Limitedរបស់ប្រទេសថៃ នៅក្នុងទីផ្សារព្រះរាជា ណាចក្រកម្ពុជា។

លោកឧត្តមសេនីយត្រី ឡុង ស្រេង បានគូសបញ្ជាក់ឲ្យដឹងទៀត ថា៖ យោងតាមពាក្យបណ្តឹង និងកន្លងមកនេះ មានផលិតផលសំបក កង់និងពោះវៀន​កង់ម៉ូតូម៉ាក IRC ក្លែងបន្លំម៉ាក និងខុសច្បាប់ជាច្រើន
កំពុងត្រូវ​បាន​នាំ​ចូល​ និងចែ​ក​ចាយដោ​យ​ឈ្មួញ​មួយ​ចំនួន នៅតាមទី ផ្សារមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅក្នុងខេត្តបាត់ ដំបងតែម្តង។ ដែលនេះជាសកម្មភាពបានរំលោភលើសិទ្ធិផ្តាច់មុខនិង
ធ្វើឲ្យខូចផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន គង់ នួន គ្រុបដែល
ជាក្រុមហ៊ុនមានសិទ្ធិនាំចូល និងចែកចាយ នូវ ផលិតផលម៉ាក IRC
ត្រឹមត្រូវ​​តាម​​ច្បាប់​​​របស់​​ព្រះ​រាជា​ណាចក្រកម្ពុជា។

វត្ថុតាងផលិតផលក្លែងក្លាយជាក់ស្តែង ដែលកម្លាំងសមត្ថកិច្ចចុះ
បង្ក្រាបនិងរឹប​​អូសជាវ​ត្ថុតាង រួមមាន៖ សំបកកង់ម៉ូតូម៉ាក IRC ចំនួន
១២៦ សំបក, ពោះវៀនម៉ូតូម៉ាក IRC ចំនួន០៣ប្រភេទ សរុបចំនួន ៦៣០ពោះវៀន។ ហើយវត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ចប៉ូលីស សេដ្ឋកិច្ចក្រសួងនិងខេត្តបានយកទៅរក្សាទុកនៅការិយាល័យប្រឆាំ
បទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីក សាងសំណុំរឿងតាមនីតិវិធីល្មើសជាក់ស្តែង បញ្ជូនទៅតុលាការខេត្ត បាត់ដំបង។

សូមបញ្ជាក់ថា៖ យោងតាមពាក្យបណ្តឹងរបស់មេធាវីក្រុមហ៊ុន គង់
នួន គ្រុប ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងសំណងចំនួន ៥០ម៉ឺនដុល្លារ
ពីម្ចាស់អាជីវកម្ម ឈ្មោះ គង់ ណាំ ខាងលើ៕.  ដោយ៖សំអាន

IMG-20151209-WA0026 IMG-20151209-WA0027 IMG-20151209-WA0028 IMG-20151209-WA0029 IMG-20151209-WA0030