លោក ពូ​ទីន ចាត់ទុកទង្វើរបស់តួកគី ថាលួចចាក់ពីក្រោយខ្នង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2015 ក+ ក-

 រុស្ស៊ី​៖​លោក​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន បាន​ព្រមាន​ថា ដោយ​មិន​អាស្រ័យ​នឹង​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ប្រអប់​ខ្មៅ​យន្តហោះ​ដែល​ត្រូវបាន​តួ​ក​គី​បាញ់​ទម្លាក់​នោះ ក្រុង​ម៉ូស្គូ នឹង​ពុំ​កែប្រែ ឥរិយាបថ​ខ្លួន​ឡើយ ចំពោះ​ទង្វើ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​តួ​ក​គី​ទល់នឹង​រុស្ស៊ី ដ្បិត​រុស្ស៊ី​តែង​បានចាត់ទុក តួ​ក​គី​មិន​គ្រាន់តែ​ជា​មិត្ត​ប៉ុណ្ណោះ​ទេ តែ ក៏​ជា​សម្ព័ន្ធមិត្ត​ទៀតផង ក្នុងការ​ប្រយុទ្ធ ទល់នឹង​ភេរវ​និយម ហើយ​មិនបាន​នឹកស្មាន​ទាល់តែសោះ ថា តួ​ក​គី​ស្រាប់តែ​ក្បត់​នឹង​រុស្ស៊ី ដោយ​ចាក់​យើង​ចំ​ពីក្រោយ​ខ្នង​តែម្តង​។​
​លោក​ប្រធានាធិបតី ពូ​ទីន បាន​ថ្លែងថា ការធ្វើ​វិភាគ​ប្រអប់​ខ្មៅ​នោះ​នឹង​អនុញ្ញាត​ឲ្យ​កំណត់ ផ្លូវ​ហោះហើរ ល្បឿន កំពស់​ហោះ និង​កន្លែង​ស្ថិតនៅក្នុង​អាកាស​នៃ​យន្តហោះ​រុស្ស៊ី ពេល​វា​ត្រូវបាន​បាញ់​បំផ្លាញ ដោយ​កង​អាកាស​តួ​ក​គី​។
​លោក Shoigu បាន​រៀបរាប់​ជូន​លោកពូ​ទីន​ថា ដែនដី​ដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី​ធ្លាក់​ទៅលើ ក្រោយពី​រង​ការបាញ់ប្រហារ​ដោយ​តួ​ក​គី ត្រូវបាន “​រំដោះ​” រួច​ដោយ កងកម្លាំង​ពិសេស​របស់​ស៊ី​រី ហេតុដែល​អនុញ្ញាត​ឲ្យ​គេ​រកឃើញ​ប្រអប់​ខ្មៅ​នោះ នៅត្រង់​តំបន់​ដែល​មកទល់​ពេល​នោះឯង គឺ​បាន​ស្ថិតនៅក្រោម​ការកាន់កាប់​ពួក​ឧទ្ទាម​ភេរវជន​។​
​ដោយឡែក ប្រភព​ការទូត បាន​ឲ្យ​ដឹងថា នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​. រុស្ស៊ី បាន​សុំ​ឲ្យ លើក​យកទៅ​ពិនិត្យមើល​ក្រៅផ្លូវការ បញ្ហា​ពាក់ព័ន្ធ​នឹង​អន្តរាគមន៍​យោធា​នៃ​កងទ័ព​តួ​ក​គី ចូលក្នុង​ដែនដី ស៊ី​រី និង អ៊ីរ៉ាក់​។ ជាការ​កត់សម្គាល់ រាល់​តែ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នេះ គឺ ត្រូវ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព រប​ស់ស​.​រ​.​អា​. ដែល​ឡើង​ធ្វើជា​ប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា ពេញ​មួយខែ​ធ្នូ​នេះ​។ ដូច​គេ​ដឹង​ស្រាប់ អាមេរិក ជា​សម្ព័ន្ធមិត្ត​តួ​ក​គី​តែម្តង​៕

2015-12-08T204841Z_568749182_GF10000259138_RTRMADP_3_RUSSIA-POLITICS