អភិបាលខេត្តពោធិ៍សាត់បើកយុទ្ធនាការចលនាមន្ត្រីរាជការជួសជុល ថែទាំផ្លូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2026 ក+ ក-

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានបើកយុទ្ធនាការ ចលនាមន្ត្រីរាជការ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីចាក់ប៉េតុងបំពេញជង្ហុក និងបំបាត់សំបុកមាន់ ក្នុងគោលបំណងជួសជុល ថែទាំ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លើកំណាត់ផ្លូវកៅស៊ូ ដែលរងការខូចខាត ត្រង់ចំណុចផ្សារបត់រំដួល ឆ្ពោះទៅបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។