អ៊ីរ៉ង់ថានឹងបង្ខំអាមេរិកឱ្យគោរពតាមកិច្ចព្រមព្រៀង
ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន កាលពីថ្ងៃ អាទិត្យ បានអះអាងថា ប្រទេសអ៊ីរ៉ង់ត្រូវតែបង្ខំសហរដ្ឋអាមេរិកឱ្យបន្តរក្សាការប្តេជ្ញាចិត្តគោរពតាមអនុស្សរណៈយោគយល់គ្នា (MoU) សន្តិភាព ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ មេដឹកនាំអ៊ីរ៉ង់រូបនេះ បានបញ្ជាក់លើបណ្តាញសង្គម X ថា យើងត្រូវតែព្យាយាមបង្ខំសត្រូវឱ្យគោរពតាមអ្វីដែលខ្លួនបានចុះហត្ថលេខា។ សន្តិសុខរបស់ប្រទេស និងតំបន់ រួមទាំងសម្ព័ន្ធមិត្តរបស់យើង នឹងមានភាពប្រសើរឡើងជាមួយនឹង MoU នេះ ។
.



