មេដឹកនាំអ៊ីស្រាអែល បដិសេធសំណើផែនការសន្តិភាពរបស់លោកត្រាំ និងប្ដេជ្ញាបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអង្គារ បានប្រកាសជាផ្លូវការនៅទីក្រុងយ៉េរូសាឡឹមថា ប្រទេសអ៊ីស្រាអែល បានបដិសេធសេចក្តីព្រាងសំណើថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ពាក់ព័ន្ធនឹងដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពនៅតំបន់ហ្គាហ្សា ។


