មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសនៅភាគពាយ័ព្យប្រទេសចិន រីឯជប៉ុនបិទព្រលានយន្តហោះ ដោយសារព្យុះសង្ឃរាដូហ្វីន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2026 ក+ ក-

ស្ថានីយទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហាថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅក្នុងខេត្តសានស៊ី ភាគពាយ័ព្យប្រទេសចិន បានបណ្តាលឱ្យបាក់ផ្លូវ ព្រមទាំងខូចខាតស្ពាន និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធទំនាក់ទំនង ដែលបង្ខំឱ្យមានការជម្លៀសប្រជាជនជាង ២ម៉ឺន៥ ពាន់នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ  ។