មនុស្សជាង១០០នាក់បានស្លាប់បន្ទាប់ពីការរញ្ជួយដីខ្លាំងបំផុតមួយបានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី
មនុស្សជាង ១០០នាក់បានស្លាប់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ ទី១០ ខែសីហា ។គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យរលំអគារ បង្កការខូចខាតដល់មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានធ្វើឱ្យមនុស្សជាច្រើននាក់កប់នៅក្រោមគំនរបាក់បែក ។ អាជ្ញាធរកូឡុំប៊ី ហៅព្រឹត្តិការណ៍នេះថាជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតប្រចាំ
សតវត្សរ៍របស់ប្រទេសនេះ ។


