មេដឹកនាំចិន រុស្ស៊ី និងឥណ្ឌា នឹងជួបប្រជុំគ្នាដើម្បីប្រឆាំងឥទ្ធិពលអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2026 ក+ ក-

មេដឹកនាំប្រទេសចិន រុស្ស៊ី និងឥណ្ឌា ស្ថិតក្នុងចំណោមប្រមុខរដ្ឋ ដែលកំពុងជួបជុំគ្នានៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន នាសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាក្រុមមួយ ត្រូវបានគេមើលឃើញថាជាជញ្ជីងថ្លឹងប្រឆាំងនឹងឥទ្ធិពលសកលរបស់សហរដ្ឋអាមេរិក  ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក​ ណារិនដ្រា ម៉ូឌី នឹងចូលរួមក្នុងកម្មវិធីនានា នៅក្នុងទីក្រុងប៊ីស្កេក (Bishkek) ដែលជារដ្ឋធានីនៃប្រទេស នៅអាស៊ីកណ្តាលមួយនេះ  ។