កងទ័ពអ៊ីស្រាអ៊ែល បន្តសកម្មភាពប្រើប្រាស់គ្រឿងចក្រធុនធ្ងន់វាយកម្ទេចអគារ ៤ ជាន់ចំនួនពីរខ្នងនៅតំបន់ West Bank
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2026 ក+ ក-

កងកម្លាំងអ៊ីស្រាអ៊ែល កាលពីដើមសប្ដាហ៍នេះ បានធ្វើការវាយកម្ទេចអគារស្នាក់នៅកម្ពស់ ៤ ជាន់ចំនួនពីរខ្នង របស់ពលរដ្ឋប៉ាឡេស្ទីនឈ្មោះ ការីម សាឡាម៉ា អាល់ណាបានី (Karim Salama al-Nabali) ស្ថិតនៅក្នុងតំបន់ប៊ៀហ្ស៊ីត (Birzeit) ភាគខាងជើងទីក្រុងរ៉ាម៉ាឡោះ (Ramallah)  ។ ជុំវិញស្ថានភាពនេះ នៅមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីភាគីអ៊ីស្រាអ៊ែលនៅឡើយទេ ប៉ុន្តែជាទូទៅអាជ្ញាធរអ៊ីស្រាអ៊ែលតែងតែអះអាងថា ការវាយកម្ទេចនេះធ្វើឡើងលើសំណង់ដែលសង់ឡើងដោយគ្មានលិខិតអនុញ្ញាត  ។