ត្រឡប់​ពី​ស៊ីការ​មកដល់​មុខផ្ទះ​ត្រូវ​ចោរ​បាញ់​ស្លាប់​ប្លន់​យក​គ្រឿងអលង្ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2015 ក+ ក-

​ពោធិ៍សាត់ ៖ ម្ចាស់ផ្ទះ​វេរ​លុយ​(​វី​ង​)​ម្នាក់​ត្រូវ​ចោរ​បាញ់​ស្លាប់​រួច​ដោះយក​គ្រឿងអលង្ការ​ដែលមាន​ពាក់​ជាប់​នឹង​ខ្លួន ខ​ណៈជនរងគ្រោះ​ត្រឡប់​មកពី​ស៊ីការ​ដល់​មុខផ្ទះ​។

​អធិការនគរបាល​ស្រុក​ភ្នំក្រវាញ លោក វង្ស សា​វ៉េ​ត បាន​ប្រាប់​អ្នកកាសែត​ថា នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ​នេះ ក្រុមចោរ​១​ក្រុម​បាន​ចូល​បាញ់​ប្លន់​ផ្ទះ​វេរ​លុយ​(​វី​ង​) នៅ​ស្រុក​ភ្នំក្រវាញ ក្នុងនោះ​ក្រុមចោរ​បាន​បាញ់សម្លាប់​ម្ចាស់ផ្ទះ រួច​រត់គេចខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ក្រុមចោរ​ទាំងនោះ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ទៅ​កន្លែងកើតហេតុ​ខាងលើ ហើយក៏​បាន​ឲ្យ​កម្លាំង​ខាង​ស្រុក​វាលវែង ស្រុក​បាកាន ស្រុក​ក្រគរ និង​កម្លាំង​ក្រុង​ពោធិ៍សាត់ ដើម្បី​ពួនស្ទាក់​គ្រប់​ច្រក​ផ្លូវ​ទាំងអស់​ដើម្បី​ចាប់ខ្លួន​ក្រុមចោរ​ទាំងនោះ​។​

​អ្នករាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ បានកើត​ឡើងខណៈ​ម្ចាស់ផ្ទះ​ត្រឡប់​ពី​ស៊ីការ​ដោយមាន​ពាក់​គ្រឿងអលង្ការ​ច្រើន ហើយត្រូវ​ក្រុមចោរ​ស្ទាក់​ចាំ​នៅ​នឹង​មុខផ្ទះ​បាញ់​ប្លន់​យកតែ​ម្ដង​៕​ដោ​យ៖​គ.បញ្ញា​

yhgtf